ក្រុមហ៊ុន E Penh Co. Ltd បានចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌កង់ និង សៀវភៅ

ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣

នៅខេត្តតាកែវ

ក្រុមហ៊ុន E Penh Co. Ltd បានចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌កង់ និង សៀវភៅ (Bikes and Books)ដែលមានទីតាំងស្ថិត នៅសាលាបឋមសិក្សាអង្គធ្លករង្សី ខេត្តតាកែវ ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី 13 ខែសីហា ឆ្នាំ 2023។ នេះគឺជាផ្នែកមួយនៃកម្មវិធី E Penh CSR ដើម្បីគាំទ្រ និងផ្តល់អំណោយដល់សហគមន៍ក្នុងប្រទេសកម្ពុជា។

ការចូលរួមចំណែកគឺជួយដល់កុមារតូចៗដែលមានអាយុចន្លោះពី(១០ ដល់ ១៤ ឆ្នាំ ) ដែលត្រូវដើរចម្ងាយជាង ២,៥ គីឡូម៉ែត្រ ដើម្បីទៅដល់សាលារៀន។ នេះបានបង្ហាញថាមានបញ្ហាប្រឈមទាំងឪពុក ម្តាយ និងសិស្ស។  កម្មវិធីកង់ បានជម្រុញឱ្យសិស្សានុសិស្សមានលទ្ធភាពធ្វើដំណើរទៅសាលារៀនបានលឿននិងងាយស្រួលជាងមុន រួមទាំងបន្ថែមឱកាស និងអាជីពនាពេលអនាគតដល់ពួកគាត់។

ក្រុមហ៊ុន E Penh Co. Ltd ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគ និងការរួមចំណែកដល់មូលដ្ឋានគ្រឹះនៃការអប់រំដ៏រឹងមាំ គឺជាអនាគតនៃកុមារតូចៗនៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយការអប់រំបានបង្ហាញពីវិធីសាស្រ្តជោគជ័យបំផុតសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក។ ក្រុមហ៊ុន E Penh Co. Ltd ក៏បានចូលរួមចំណែកក្នុងកម្មវិធី CSR ដូចជា ៖ កម្មវិធី(វិទ្យាសាស្រ្តកម្ពុជា) STEM នៅកម្ពុជា កម្មវិធី PSE(អង្គការភាពញញឹមដើម្បីកុមារ) នៅសាលាសណ្ឋាគារ និងសាលាធុរៈកិច្ច និងបានរួមចំណែកដល់កម្មសិក្សាសំខាន់ៗ និងការបណ្តុះបណ្តាលក្នុងមូលដ្ឋានចំណេះដឹង ដើម្បីណែនាំផ្លូវអាជីពរបស់និស្សិតដែលប្រាថ្នាចង់បាន។ តាមរយៈការគាំទ្រអាជីវកម្មរបស់ក្រុមហ៊ុន E Penh Co. Ltd អ្នកក៏កំពុងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការអប់រំនៅក្នុងប្រទេសកម្ពុជា ឥណ្ឌា និងអាហ្វ្រិកខាងត្បូងផងដែរ។